រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំពិធីបុណ្យទន្លេ នៅលើទឹកដីខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការត្រៀមរៀបចំពិធីបុណ្យទន្លេ នៅលើទឹកដីខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ មេភូមិ និងគណៈកម្មការវត្តជាច្រើនរូប។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វត្ថុបំណងជម្រុញឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង ដើម្បីបង្ហាញពីវឌ្ឍនភាព និង សោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបុណ្យទន្លេលើកទី៥ឆ្នាំ ២០១៩ខាងមុខនេះ។
ឯកឧត្តម បានក្រើនរំលឹកបន្ថែមថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវគិតគូរពីពីវឌ្ឍនភាព សោភ័ណភាព សណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ព្រោះបុណ្យទន្លេនេះមិនមែនបុណ្យខេត្តទេ គឺបុណ្យជាតិគ្រាន់តែត្រូវបានប្រារព្ធធ្វើលើទឹកដីខេត្តកំពង់ឆ្នាំង និងសូមឱ្យអាជ្ញាធរត្រូវចលនាប្រជាជនឱ្យពួកគាត់ចូលរួមសហការសម្អាត អនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន ៕