វេទិការថ្នាក់ដឹកនាំអន្តរជាតិតំបន់អាស៊ានលើកទី២៤ ដើម្បីកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ពង្រឹងការទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសជាសមាជិក
សៀមរាប៖ សមាគមមិត្តភាព អាស៊ាន ជប៉ុន សតវត្សន៍ទី២១ បានរៀបចំវេទិការថ្នាក់ដឹកនាំតំបន់អាស៊ានលើកទី២៤ ដែលអង្គវេទិការនេះ បានផ្តោតលើ ការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ ពង្រឹង និងពង្រីកការ ទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសជាសមាជិក សមាគមមត្តិភាពអាស៊ាន ជប៉ុន សម្រាប់សតវត្សន៍ទី ២១ ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ថៃ វៀតណាម និងជប៉ុនជាសមាជិក របស់អង្គការJICAប្រចាំប្រទេសកម្ពុជា។
ក្នុងអង្គវេទិការអន្តរជាតិថ្នាក់ដឹកនាំតំបន់អាស៊ាន ដើម្បីពង្រឹងការទំនាក់ទំនង ដែលបានរៀបចំដោយ សមាគមមិត្តភាព អាស៊ាន ជប៉ុន សតវត្សន៍ទី២១ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក Shinohara Yuji តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា និងលោក អៀង អូននី ប្រធានសមាគមកម្មសិក្សាការីចៃកាកម្ពុជា រួមទាំងសមាជិកអាស៊ាន១១ប្រទេសចូលរួមក្នុងវេទិការនេះ ដែលបានរៀបចំឡើង នៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីនៃអច្ឆរិយៈបេតិកភ័ណ្ទជាតិខ្មែរ និង បេតិកភ័ណ្ទពិភពលោកដ៏ល្បីល្បាញ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជា និងជប៉ុន ភ្ជាប់ចំណងការទូតរយៈពេល៦៥ឆ្នាំ បាននាំមកនូវផ្លែផ្កា ដល់ប្រទេសទាំងពីរ ដែលប្រទេសជប៉ុនបានដើរតួនាទីស្វែងរក សន្តិភាពជូនប្រទេសកម្ពុជា នៅក្នុងអំឡុងដើមទស្សវត្សន៍ទី៩០ បានជួយស្តាហេដ្ឋារចនាសម្ព័ន្ឋ ទាំងផ្នែកទន់នឹងផ្នែករ៉ឹង លើវិស័យធំៗចំនួន៤ មានសង្គមនិងសេដ្ឋកិច្ច កែលម្អសង្គមមូលដ្ឋាន លើកកម្ពស់ កសិកម្ម អភិវឌ្ឍន៍ជនបទនិងអភិវឌ្ឍន៍ធនធានមនុស្ស ប្រទេសជប៉ុនបានជំនួយជាផកលូវការ ដល់ប្រទេស កម្ពុជាកន្លងមកដល់ថ្ងៃនេះ នូវទឹកប្រាក់២០% នៃជំនួយODA ដែលកម្ពុជាទទួលបាន គឺប្រទេសជប៉ុនជាជំនួយ ដ៏ធំជាងគេ ក្នុងការកសាងសមិទ្ធិផលផ្សេងៗ ដូចជាផ្លូវថ្នល់ ស្ពាន លូ និងហេដ្ឋរចនាសម្ព័ន្ឋផ្សេងៗ។
ឯកឧត្តម លេង វី បានបន្តថាផ្លងតាមរយះសមិទ្ធិផលផ្លែផ្កាទាំងនេះ ប្រទេស និងប្រជាជនជប៉ុន បានទទួលនូវភាពកកក្តៅ និងជឿទុកចិត្តពីប្រជាជនកម្ពុជា ថាជាមិត្តដ៏ស្មោះត្រង់ ដែលធានាបានផលប្រយោជន៍ដ៏យូរអង្វែងនៅប្រទេសកម្ពុជា កំរិតអាស៊ានជប៉ុនបានដើរតួនាទីសំខាន់ ក្នុងនាមជាអ្នកជិតខាងល្អ ជាដៃគូរគាំទ្រ ដល់យន្តការនានាក្នុងការ ពង្រឹងសមត្ថភាព និងទីផ្សារបស់អាស៊ាន ក្នុងប៉េសកម្មជម្រុញឲ្យធ្វើសមាហរណកម្ម អាស៊ានទាំងចាស់ ទាំងថ្មី ឲ្យទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា វេទិការនេះ និងរកឃើញ នូវបញ្ហាប្រឈមនានា និងបានធ្វើឲ្យអតីតកម្មសិក្សាការី ទាំងអស់ទទួលបាននូវការ ផ្តោះប្តូរយោបល់គ្នា ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ ។
ដោយ ប៊ុន រដ្ឋា