នគរបាលជាតិកម្ពុជាចំនួន១៧៣នាក់ បានបញ្ចប់វគ្គដោយជោគជ័យលើជំនាញសេនាធិការ កិច្ចការដ្ឋបាល និងជំនាញវិទ្យាសាស្ត្រស្រាវជ្រាវប្រមូលភ័ស្តុតាងផ្នែកព្រហ្មទណ្ឌ និងបច្ចេកទេសបើករថយន្តអគ្គិភ័យ

អត្ថបទដោយ៖
Kien Sereyvuth

ដោយអនុវត្តតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិ
បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តន៍តាមផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំបិទវគ្គបំប៉នជំនាញសេនាធិការ និងកិច្ចការរដ្ឋបាល ជំនាញវិទ្យាសាស្ត្រស្រាវជ្រាវប្រមូលភ័ស្តុតាងផ្នែកព្រហ្មទណ្ឌ និងវគ្គបណ្តុៈបណ្តាលបច្ចេកទេសបើកបរ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដល់សិក្ខាកាមសរុបទាំងបីវគ្គ សរុបមានចំនួន១៧៣នាក់ វឋនានុក្រមកម្រិត២ចំនួន៤៣នាក់ មានស្រីចំនួន០៨នាក់។ វគ្គសិក្សាទាំងបីវគ្គនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលកងកម្លាំនគរបាលជាតិ ផ្តោតសំខាន់ទៅលើគុណភាព ការធ្វើទំនើបកម្ម និងការពង្រឹងវិជ្ជាជីវៈកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមារណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីធានាបាននូវកិច្ចការពារប្រកបដោយប្រសិទ្ធខ្ពស់ នូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីឈានទៅសម្រេចគោលបំណងនេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការអភិវឌ្ឍនធបធានមនុស្យប្រចាំឆ្នាំ និងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងទាំងគោលនយោបាយ ស្មារតីសម្ភារ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលកម្ពុជា និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ មន្ត្រីនគរបាលជាតិឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមបញ្ជាក់ថា និស្សិតទាំងអស់ដែលបានបញ្ចប់វគ្គទាំងវគ្គនេះ នឹងមានសមត្ថភាពក្នុងការបំពេញការងារដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាពជំនាញក្នុងការបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃសភាពការណ៍សន្តិសុខជាតិ នាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងអង្គភាពជំនាញ ក្នុងការបំពេញការងារឲ្យមានប្រសិទ្ឌភាព។ ឯកឧត្តមបានសង្កត់ធ្ងន់លើការកសាងវប្បធម៌គុណភាពក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិឲ្យមានសមត្ថិភាពលក្ខណៈគ្រប់គ្រាន់ ស្របតាមតម្រូវការជាក់ស្តែងរបស់អង្គភាពសាម៉ី និងសង្គមជាតិទាំងមូល។

ដើម្បីកសាងបានវប្បធម៌គុណភាពបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគុណភាពតម្លៃរបស់ខ្លួន គឺគុណភាពក្រមសីលធម័វិជ្ជាជីវៈ  វិន័យ និងឧត្តមភាព បានដាក់ចេញ ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (2015-2019) រិតបន្តឹងវិន័យសិក្សា វិន័យប្រឡង វិន័យស្នាក់នៅនិងវិន័យទូទៅ កំណត់ប្រព័ន្ធវាយតម្លៃសិក្សា ស្តង់ដារគុណភាព និងធ្វើការកំណែទម្រង់លើការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍរេចនាសម្ព័ន្ធ និងសម្ភារសិក្សា ព្រមទាំងប្រកាន់ភ្ជាប់នូវគោលការណ៍បីគោលការណ៍សមធម៌  គោលការណ៍មិនលម្អៀង និងគោលការណ៍វប្បធម៌គុណភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner