ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់រងទណ្ឌកម្មកាដាណា ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

ចិន៖ សារព័ត៌មានស៊ីនហួរបានចេញផ្សាយថា ប្រទេសកាណាដា នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសការដាក់ទណ្ឌកម្មទៅលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ដែលមានជាប់ទាក់ទិនទៅនឹងការសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន Washington Post លោក ចាម៉ាល់ ខាហ្សូកជី។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមមន្ត្រីមកពីនាយកដ្ឋានកិច្ចការបរទេសរបស់កាណាដា បានហៅការសម្លាប់នេះថា ជាអំពើក្រៅប្រព័ន្ធតុលាការ ហើយថា ពួកគេកំពុងអំពាវនាវឲ្យមានគណនេយភាព និងតម្លាភាពឲ្យបានតឹងរ៉ឹងអំពីកាលៈទេសៈពាក់ព័ន្ធនឹងឃាតកម្មរបស់លោក ខាហ្សូកជី។

លោក ចាម៉ាល់ ខាហ្សូកជី ដែលជាទូទៅតែងតែរិះគន់លើគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ត្រូវបានសម្លាប់កាលពីខែតុលាកន្លងទៅ បន្ទាប់ពីបានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner