បង្ក្រាបដូចភ្លៀងរលឹម! នគរបាលខណ្ឌសែនសុខ ឃាត់ជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងតាមបណ្ដាប៉ុស្ដិ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ និងបានឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្តបន្ទាប់នៅចំណុច៤ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ នោះរួមមាន៖
ករណីទី១ និងទី២ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយជនសង្ស័យទី១)ឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស អាយុ២៩ មុខរបររត់តុតុ ស្នាក់នៅភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២)ឈ្មោះ ប៉ែន សុភណ្ឌ ភេទប្រុស អាយុ៣៥ មុខរបរបើករថយន្ត ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៣)ឈ្មោះ អ៊ុន សា ភេទប្រុស អាយុ២០ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី១ ខណ្ឌដូចេពេញ ទី៤)ឈ្មោះ លន់ គឹមឈួរ ភេទប្រុស អាយុ២៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរបឡាំពិក ខណ្ឌចំការមន និងទី៥)ឈ្មោះ ឡុង ដាវីន ភេទប្រុស អាយុ២០ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរបឡាំពិក ខណ្ឌចំការមន។ ដោយឡែកសម្ភារដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច។
ករណីទី៣ កម្លាំងល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទាំង២នាក់មាន ទី១)ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី២)ឈ្មោះ ភក្ត្រ តុលា ភេទប្រុស អាយុ១៨ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកករណីទី៤ (ករណីលួចម៉ូតូ) នៅវេលាម៉ោង១ និង៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់ (រត់គេចម្នាក់) ក្នុងករណីលួចយកម៉ូតូ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យ២នាក់ គឺទី១)ឈ្មោះ ថន តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២)ឈ្មោះ ពេជ្រ សុខ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ដោយឡែកជនរងគ្រោះមានឈ្មោះ ប៊ុត ម៉េងហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពិដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារបន្សល់ទុកមាន ម៉ូតូចំនួន១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1f-FS-3128 និងត្រូវសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ខាងលើនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕