ក្រុមហ៊ុនយក្ស អាលីបាបា សម្រេចទិញធុរេនពីម៉ាឡេស៊ី លក់តាមអនឡាញ

ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនយក្សនៅប្រទេសចិន Alibaba បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី ក្នុងការទិញធុរេន Mao Shan Wang ពីម៉ាឡេស៊ី លក់តាមអនឡាញ Tmall ខណៈដែលក្រុមហ៊ុនមួយនេះ បាននិងកំពុងទិញធុរេនពីថៃ លក់តាមអនឡាញដូចគ្នា។ នៅចិន ធុរេនប្រភេទនេះត្រូវបានគេហៅថា Musang King ។

Alibaba កំពុងទិញធុរេនពីប្រទេសថៃ ដើម្បីដាក់លក់តាមអនឡាញ Tmall  ពោលគឺក្រោយពេលដែលកំពូលមហាសេដ្ឋីពិភពលោក Jack Ma ស្ថាបនិកក្រុមហ៊ុនមួយនេះបានធ្វើបទបង្ហាញពីរបៀបលក់លឿន និងងាយស្រួលផ្លែធុរេន ដែលលោកហៅថា «ស្តេចផ្លែឈើ» ទៅកាន់អតិថិជនចិន កាលពីថ្មីៗនេះ។ លោក Jack Ma ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើនរណាអាចលក់ធុរេនបានជិត១លានផ្លែ នោះ Tmall អាចលក់បាន៨០ម៉ឺនផ្លែ ក្នុងមួយនាទី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner