បណ្ឌិត្យសភានគរបាលកម្ពុជាបើកកិច្ចប្រជុំរៀបចំសទ្ទានក្រុមបច្ចេកសព្ទដើម្បីពិនិត្យពិភាក្សាលើសមាសភាពគណៈកម្មការ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ដើម្បីពិនិត្យនិងពិភាក្សាលើសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ២. សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ និង ៣.នីតិវិធីនិងលំហូរការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដែលមានសមាសភាពអញ្ជើញចូលរួមមកពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃពាក់ព័ន្ធកិច្ចការនគរបាល និងពន្ធនាគារ និងតំណាងមកពីរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន៣៦រូប នៅបណ្ឌិត្យបណ្ឌិត្យសភានគរបាលកម្ពុជា។
គួររំព្ញកថា គណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖
១.ប្រមូល និងចងក្រងពាក្យបច្ចេកសព្ទដែលមានស្រាប់និងកំពុងប្រើក្នុងវិស័យការងារជំនាញ របស់កងកម្លាំងនគរបាលជាតិ និងពន្ធនាគារ។
២.បង្កើតពាក្យថ្មី ឬនិយមន័យថ្មី ដោយផ្អែកលើមូលដ្ឋានចាស់ដែលមិនទាន់ច្បាស់លាស់ ឬមានការបកស្រាយអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា។
៣.ជួយដល់ក្រសួងមហាផ្ទៃ និងអង្គភាពជំនាញឱ្យមានការឯកភាពគ្នាលើការប្រើពាក្យ ការសរសេរ ឬការបកស្រាយអត្ថន័យនៃពាក្យបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៤.ជួយដល់បណ្ឌិត្យសភា ក្នុងប្រើពាក្យបច្ចេកសព្ទរៀបចំខ្លឹមសារមេរៀន និងការបង្ហាត់បង្រៀនត្រឹមត្រូវតាមជំនាញដល់អ្នកសិក្សា។
ក្នុងនាមគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបង្ហាញសុទិដ្ឋិនិយមថា សៀវភៅសទ្ទានុក្រមថ្មីនេះនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃ និងឧត្ដមប្រយោជន៍ សម្រាប់ប្រើក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានត្រឹមត្រូវ មាននិយមន័យច្បាស់លាស់និងឯកភាពគ្នា ព្រមទាំងសម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរបស់ គ្រូនគរបាល សិស្ស សិក្ខាកាម និងនិស្សិតនគរបាលជាតិកម្ពុជាទាំងមូល៕













