សៀវភៅចង់ក្រងពីវិធីសាស្រ្ត ពីការបង្ហាត់កីឡាបាល់ទាត់គ្រោងនឹងបោះពុម្ភរួចរាល់នៅពេលឆាប់ៗខាង មុខនេះ ដើម្បីជាពុទ្ធិសម្រាប់គ្រូកីឡាយកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង
សៀវភៅចង់ក្រងពីធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ គ្រោងនឹងបោះពុម្ពរួចរាល់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែកចាយជូនមន្រ្តីថ្នាក់ក្រោមជាតិ ជាពុទ្ធិសម្រាប់យកទៅបណ្តុះបណ្តាលតាមរាជធានី ខេត្ត-ក្រុង នៅចុងឆ្នាំ២០២០នេះ នេះជាការបញ្ជាក់របស់ ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំឆ្លងយោបល់ស្តីពីការបោះពុម្ពសៀវភៅ វិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់ ដែលរៀបចំដោយ លោក អ៊ូ សូផាន់នី អតីតអាជ្ញាកណ្តាលបាល់ទាត់អន្តរជាតិ និងជាទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ឯ ឧ ស សុខា បន្ថែមទៀតថា សៀវភៅចង់ក្រងពីវិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់គាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តាមច្បាប់បាល់ទាត់អន្តរជាតិ ដូចជាច្បាប់ល្បែងបាល់ទាត់ និងទិចនិច បច្ចេកទេស នៃការលេងបាល់ទាត់របស់អន្តរជាតិ ។
ឯ ឧ រដ្ឋលេខាធិការ អះអាងទៀតថា មូលហេតុដែលចងក្រងសៀវភៅនេះឡើង គឺដោយសារតែកន្លងមកក្រសួងអប់រំ មិនទាន់មានឯកសារគ្រប់គ្រាន់ យកទៅបណ្តុះបណ្តាល នៅតាមសាលាគោលដៅនីមួយៗនៅឡើយទេ ។ ដូច្នោះសៀវភៅនេះ ពេលចងក្រងឆ្លងសម្រេចរួច និងបោះពុម្ពផ្សាយចែកជូនដល់មន្រ្តីថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី-ខេត្ត យកធ្វើជាមូលដ្ឋានគ្រឹះអភិវឌ្ឍបាល់ទាត់ នៅមូលដ្ឋាន ។
សូមបញ្ជាក់ថា សៀវភៅ ចង់ក្រងពីវិធីសាស្រ្តបង្ហាត់កីឡាបាល់ទាត់នេះ គឺជាក្បាលដំបូងដែលគ្រោងធ្វើសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ ដែលនិយាយពាក់ព័ន្ធតែបាល់ទាត់ប៉ុណ្ណោះ ហើយជំហ៊ានបន្ទាប់ទៀត ចងក្រប្រភេទកីឡាផ្សេងៗជាបន្តបន្ទាប់ទៀត ៕











