គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចាត់វិធានការក្តៅទៅលើរថយន្តដឹកខ្សាច់ដែលធ្វើអោយខូចបរិស្ថាន
ភ្នំពេញ៖គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាត់វិធានការក្តៅទៅលើរថយន្ត ដឹកខ្សច់គ្រប់ប្រភេទដែលបើកឆ្លងកាត់ចូលរាជធានី ដែលធ្វើអោយខូចបរិស្ថាន ចំណាត់ការនេះបានធ្វើឡើងច្រើនលើកច្រើនសារមកហើយ ពេលចាប់ម្តងៗមានទូរស័ព្ទអន្តរាគមន៍ឆ្វេចឆ្វាច ប៉ុន្តែអ្នកអន្ត រា គ មន៍នោះមិនគិតពីផលវិបាករបស់អាជ្ញាធរឡើយមួយថ្ងៃៗទទួលរងនូវការរិះគន់ពីមហាជន ដោយសាររថយន្តធន់ធំ និងរថយន្តដឹកខ្សាច់ បើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរបង្កការកកស្ទះ រំខានដល់ពេលវេលាទៅធ្វើការ និងទៅរៀនសូត្រ ។
ដើម្បីជាព្រមានដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ នៅថ្ងៃ១១ខែវិច្ឆិកាឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានចុះចាប់រថយន្តដឹកខ្សាច គ្រប់ប្រភេទជិត១២គ្រឿង ដែលបើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរ ពោលគឺ បើក ចូលក្រុង ល្មើសនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ។
លោក អភិបាលរង រស់ សុភ័ក្ត បានអោយដឹងថា រថយន្តដឹកដី ដឹកខ្សាច់ ដែលគណៈបញ្ជាការឯកភាពខណ្ឌចាប់ជិត១២គ្រឿង ព្រោះរថយន្តទាំងអស់នេះបើកចូលរាជធានីភ្នំពេញល្មើស និងការណែនាំរបស់សាលារាជធានីភ្នំពេញក៏ដូចជាការណែនាំរបស់សាលាខណ្ឌច្បារអំពៅ ។ ចំណាត់ការនេះជាការព្រមានដល់ម្ចាស់រថយន្តដឹកខ្សាច់ ដឹកដីនិងម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធន់ធ្ងន់អោយភ្ញាក់រលឹកចូលរួមអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអោយមានប្រសិទ្ធភាព ។
លោកអភិបាលរងបន្តថារថយន្តដឹកដី ដឹកខ្សាច់ដែលគណៈបញ្ជាការឯកភាពខណ្ឌ ចាប់នេះដើម្បីអោយម្ចាស់រថយ ន្ត និងម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យាឈប់បើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ ព្រោះធ្វើអោយកកស្ទះចរាចរ ខាតពេលវេលាដល់សិស្សានុសិស្សនិងមន្ត្រីរាជការ ។
ប៉ុន្តែការចាប់នេះមិនតម្រូវអោយធ្វើការផាកពិន័យនោះទេ គឺអោយធ្វើកិច្ចសន្យា និងរក្សាទុកមួយរយៈពេលខ្លី បើនៅតែបំពានលើកិច្ចសន្យា ល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញទៀតនោះ ចាប់បានលើកក្រោយនិង បញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ។
ក្នុងនាមអាជ្ញាធរសូមស្នើសុំអោយម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធន់ធ្ងន់ និងម្ចាស់រថយន្តដឹកខ្សាច់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអោយមានប្រសិទ្ធ ភាព ដើម្បីសណ្តាប់ធ្នាប់ល្អមានរបៀបរៀបរយក្នុងការធ្វើដំណើរ ចេញ ចូលរាជធានីភ្នំពេញ ៕