អាជ្ញាធរខណ្ឌដង្កោ សង្ស័យឃុបឃិតជាមួយឈ្មួញទិញដីរួមរបស់ប្រជាពលរដ្ឋព្រែកថ្លឹង
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ផ្ទុះការតវ៉ាជាថ្មីម្ដងទៀតនៅវត្ដគោកអំពិល ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បានមូលមតិគ្នាផ្ដិតមេដៃ លក់ដីរួមមួយកន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយដែលមិនស្គាល់ឈ្មោះ ដោយបានចែកលុយប្រជាពលរដ្ឋក្នុងមួយគ្រួសារ១ពាន់ដុល្លារ លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបាន ធ្វើឲ្យអ្នកដែលមិនបានទទួលលុយនោះមានការខឹងសម្បារនឹងមេក្រុម ក៏ផ្ទុះការតវ៉ាប្រកែកដំឡើងសរសៃ.កដាក់គ្នា រហូតមេក្រុមដែលចុះចែកលុយរត់បាតជើងសព្រាតឡើងឡានជិះចេញទៅបាត់។