នាវាដឹកភ្ញៀវទេសចរជាង៣ពាន់នាក់ចូលកំសាន្តនៅក្រុងព្រះសីហនុ
នៅថ្ងៃទី១វិច្ឆិកានេះ នាវាទេសចរណ៍អន្តរជាតិ១គ្រឿង ឈ្មោះ Costa Fortuna របស់ប្រទេស Italy ចូលមកកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន៣ពាន់១៧៥នាក់ មាន២០សញ្ជាតិ។ នាវានោះ មកពីប្រទេសថៃ គោលបំណងចូលមកដើម្បីធ្វើទស្សនកិច្ច និងកំសាន្តក្នុងខេត្តព្រះសីហនុ។ នាវាទេសចរណ៍នោះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង៦ល្ងាច នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu Quoc ប្រទេសវៀតណាម៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។