ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ HSBC កើនឡើង២៨ភាគរយ ដល់ទឹកប្រាក់៥,៩២ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ ឆ្នាំ២០១៨នេះ

ទីក្រុងហុងកុង៖ ធនាគារ HSBC បានឲ្យដឹងថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួនបានកើនឡើង២៨ភាគរយដល់ទឹកប្រាក់៥,៩២ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ឆ្នាំនេះ ដែលបានជំរុញដោយកំណើនប្រាក់ចំណូលដ៏រឹងមាំ នៅក្នុងអាជីវកម្មសំខាន់ៗក្នុងពិភពលោករបស់ខ្លួន។ តួលេខនេះមានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវមានចំនួន៥,៧៣ពាន់លានដុល្លារអាម៉េរិក។ ប្រធានប្រតិបត្តិការធនាគារ HSBC លោក John Flint បានថ្លែងថា បរិយាកាសប្រាក់ចំណូលដ៏រឹងមាំបន្តជំរុញឲ្យពួកយើង វិនិយោគលើការធ្វើឲ្យមានកំណើន និងលើការធ្វើឲ្យមានភាពសាមញ្ញរបស់ស្ថាប័ន ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់យើង ក្នុងការដាក់ប្រាក់ជាមួយយើង និងសម្រាប់សហការីក្នុងការធ្វើការងាររបស់គេ។ បើតាមធនាគារ HSBC បានឲ្យដឹងដែរថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវបានកើនឡើង១៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់៦,២ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីកំណើនប្រាក់ចំណូលដែលមួយផ្នែកត្រូវបានប៉ះប៉ូវដោយការកើនឡើងការចំណាយប្រតិបត្តិការ ខណៈតម្លៃភាគហ៊ុនរបស់ធនាគារនេះក៏បានកើនឡើង៩ភាគរយផងដែរ។ ប្រាក់ចំណូលដែលត្រូវបានកែតម្រូវបានកើនឡើងជិត៩ភាគរយដល់ទឹកប្រាក់១៣,៨៤ ពាន់លានដុល្លារអាម៉េរិកនៅខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨ កើនឡើងពី១២,៧២ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner