ភាពរីកចម្រើនសេដ្ឋកិច្ឋកិច្ចនៅប្លុកអឺរ៉ូមានការថយចុះ ដោយសារតែបញ្ហាអ៊ីតាលី និងបញ្ហាផលិតរថយន្តនៅអាល្លឺម៉ង់

អឺរ៉ុប៖ ការលូតលាស់សេដ្ឋកិច្ចនៅតំបន់អឺរ៉ូមានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី៣ឆ្នាំ២០១៨នេះ នេះបើតាមទិន្និន័យផ្លូវការត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ជាការយឺតយ៉ាវស្របពេលដែលអ៊ីតាលីនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ខណៈនៅអាល្លឺម៉ង់វិញ ការផលិតរថយន្តក៏ជួបញ្ហាដែរ។ ផលិតសរុបក្នុងស្រុកក្នុងតំបន់ប្រើប្រាស់រូបិយវត្ថុតែមួយ សម្រាប់ប្រទេសទាំង១៩ ក្នុងប្លុកនេះបានកើនឡើងត្រឹមតែ០.២ភាគរយ ចាប់ពីខែកក្តដា ដល់ កញ្ញា ២០១៨ នេះបើតាមទីភ្នាក់ងារ Eurostat ដោយប្រៀបធៀបនឹងបីខែមុន កើនដល់ទៅ០.៤ភាគរយ។ ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ សេដ្ឋកិច្ចក្នុងប្លុកអឺរ៉ូបានកើនឡើង១.៧ភារយ។

ទិន្នន័យមិនសូវជាអំណោយផលនេះបានកើតមាន ខណៈប្រទេសបែលហ្ស៊ិកជាប់គាំងជាមួយអ៊ីតាលី ដោយអឺរ៉ុបមានផែនការដោះស្រាយឱនភាពកាន់តែធ្ងន់នេះ ទោះបីការជួយនេះនាំឲ្យបំណុលរដ្ឋមានសភាពខ្ពស់ក៏ដោយ។ ថ្មីៗនេះ ដោយសារតែចង់ឲ្យមានចូលរួមចំណែកដោះស្រាយជនអន្តោប្រវេសន៍ពីបណ្តាប្រទេសសមាជិកអឺរ៉ុបផ្សេងៗទៀតនោះ អ៊ីតាលីបានព្រមានថា នឹងកាត់ផ្តាច់ការចូលរួមវិភាគទានប្រចាំឆ្នាំទៅក្នុងថវិការរបស់អឺរ៉ុប បង្កឲ្យមានការព្រមានដាក់ទណ្ឌកម្មពីបែលហ្ស៊ិក ហើយជាការគំរាមកំហែងមួយនាំឲ្យប៉ះពាល់ដល់ប្លុកមួយនេះ។ អ៊ីតាលី ជាប្រទេសមានសេដ្ឋកិច្ចធំទីបីក្នុងតំបន់អឺរ៉ូនោះ កាលពីខែសីហា បានព្យាករណ៍ថា ការលូតលាស់សេដ្ឋកិច្ចប្រទេសក្នុងឆ្នាំនេះ ធ្លាក់ចុះពី១.៥ទី១.២ភាគរយ។ រីឯនៅប្រទេសអាល្លឺម៉ង់វិញ ក៏ជួបបញ្ហាក្នុងការផលិតរថយន្តផងដែរ ដោយសារតែត្រូវសម្របខ្លួន ក្នុងការផលិតរថយន្តបន្ថយការបញ្ចេញឧស្ម័នពុល។ យ៉ាងណាក៏ដោយ លោក Bert Colijin អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ ING បាននិយាយថា ការព្យាករណ៍ភាពលូតលាស់០.៤ភាគរយ ក្នុងត្រីមាសទី២ អាចជាដំណឹងមិនសូវល្អពេលនេះ ប៉ុន្តែអាចនឹងល្អប្រសើរឡើងវិញ នៅត្រីមាសក្រោយៗទៀត ព្រោះជាការវិលជុំនៃភាពលូតលាស់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner