សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមធ្វើការឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួចម៉ូតូ តែមិនបានសម្រេច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី នៅចំណុចផ្ទះលេខ៣០៣ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទំនប់ ឃុំភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០៣ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ក្នុងការបង្ក្រាបនេះ សម្ភារដែលដកហូតបានមាន៖ ម៉ូតូច១គ្រឿងរបស់ជនរងគ្រោះ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការមកដល់ផ្ទះ បក៏ទុកម៉ូតូនៅមុខផ្ទះ តែពុំបានដកសោម៉ូតូចេញទេ រួចដើរចូលទៅក្នុងផ្ទះ ពេលនោះក៏ឮសំឡេងជនសង្ស័យបានឡើងអង្គុយលើម៉ូតូប្រុងជិះចេញទៅ តែខ្លួនបានចេញមកទាន់ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner