សន្តិសុខចាប់ខ្លួនជនសង្ស័យម្នាក់ដែលចូលលួចរន្ទាក្នុងការដ្ឋានសំណង់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលទៅលួចដែករន្ទាក្នុងការដ្ឋានសំណង់បុរី ថៃ ឈុនគ្រី ត្រូវសន្តិសុខឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ករណីនេះកើតឡើងកាលពីថ្ងៃទី៣១-១០-២០១៨ វេលាម៉ោង១០និង៣០នាទី នៅក្នុងការដ្ឋានសំណង់បុរី ថៃ ឈុនគ្រី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន ហ៊ុន (មានសារធាតុញៀន) ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារដែលដកហូតបានមាន៖ កង់១គ្រឿង និងដែកកញ្ចាប់ចំនួន៩។

ប្រភពពីសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចេញពីបន្ទប់ជួលរបស់ ដោយជិះកង់ទៅដល់ចំណុចកើតហេតុ រួចក៏បានឈប់កង់ដើរចូលទៅក្នុងការដ្ឋានសំណង់បូរី ថៃឈុនគ្រី ហើយបានប្រមូលរើសយកដែកកញ្ចាប់រន្ទាដាក់ចូលក្នុងកាបូបស្ពាយ តែខ្លួនឃើញបានស្រែក រួចនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការសាកសួរតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner