អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទី និងភារកិច្ចឲ្យបានល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៨ នារសៀលថ្ងៃពុធទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានក្រើនរំលឹកមន្រ្តីក្រោមឱវាទនៅតាមមន្ទីរអង្គភាពទាំងអស់ឲ្យខិតខំពង្រឹងការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។ ឯកឧត្តម រំលេចថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងឡាយ តែចាប់តាំងពីខែមេសារហូតដល់ខែតុលា ឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុ រងការរិៈគន់ច្រើនកគួរកត់សម្គាល់។ តែយ៉ាងណា ឯកឧត្តមអភិបាលខេត្ត បានរំលឹកមន្ត្រីទាំងអស់ក្រោមឱវាទ៣ចំណុច៖ ទី១.ពង្រឹងការអនុវត្តច្បាប់ ២. ដោះស្រាយទំនាស់ដីធ្លី ៣.ពង្រឹងការងារបរិស្ថាន សណ្តាប់ធ្នាប់សន្តិសុខ ឲ្យបានល្អប្រសើរ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដើម្បីឲ្យស្រុក-ក្រុង-ខេត្ តយើងស្អាតមានរបៀបរៀបរយ យើងពិតជាមិនអាចខ្វះបានឡើយនូវការចូលរួមពីអ្នកទទាំងអស់គ្នា។ ពីពេលនេះតទៅទោះអ្នកតូច ឬអ្នកធំក៏ដោយបើបំពានច្បាប់ត្រូវតែចាត់វិធានការតាមច្បាប់ដោយគ្មាន ការយោគយល់ទៀតឡើយ។ ទន្ទឹមនេះដែរ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា ចាប់ពីស្អែកថ្ងៃទី១ វិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិការ ២០១៨នេះ អភិបាលស្រុក-ក្រុងទាំងអស់ចាត់វិធានការសំអាតចិញ្ចើមផ្លូវឲ្យបានស្អាតដោយមិន អនុញ្ញាតឲ្យអ្នកណាយកចិញ្ចើមផ្លូវធ្វើអាជីវកម្មនាំឲ្យខូចសណ្តាប់ធ្នាប់ទៀតឡើយ។ ចំពោះនគរបាលចរាចរណ៍ និងនរបាលសណ្តាប់ធ្នាប់ត្រូវតែមើលការងារនេះឲ្យមែនទែន បើប៉ូលិសធ្វើមិនបាន ឬហត់នឿយពេកខ្វះកម្លាំងត្រូវស្នើ សុំប្រជាការពារជួយ។

គួរបញ្ជាក់ថាក្រោយកិច្ចប្រជុំនេះដែរ ឯកឧត្តម យន្ត មីន ក៏បានចុះទៅពិនិត្យស្ថានភាពនៃអាងទឹកស្អាតរបស់ក្រុមហ៊ុន អានកូ នៅតំបន់ក្បាលឆាយផងដែរ។ បញ្ហការរអាក់រអួលទឹកស្អាតនាពេលថ្មីនេះ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បញ្ជាក់ថា ក្រុមការងារបាននឹងកំពុងរៀបចំយ៉ាងសកម្មរាល់ថ្ងៃដើម្បីសម្រួលជូនពលរដ្ឋ។ ការងារនេះនឹងដោះស្រាយបានជាស្ថាពរយ៉ាងយូរបំផុតត្រឹមពាក់កណ្តាលខែធ្ នូឆ្នាំ២១៨នេះ  សូមប្រជាពលរដ្ឋយោគយល់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner