រុស្ស៊ី និងឥណ្ឌាពិភាក្សាសំខាន់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងទីអវកាស ក្នុងអំឡុងលោក ពូទីន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ មេដឹកនាំឥណ្ឌា និងរុស្ស៊ី ត្រូវគេរំពឹងថា នឹងខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងទីអវកាស បន្ថែមពីលើកិច្ចព្រមព្រៀងទិញ-លក់ប្រព័ន្ធខែលការពារមីស៊ីលS-400ដែលមានតម្លៃ៥ពាន់លានដុល្លារអាម៉េរិក ។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរមកដល់រដ្ឋធានីរបស់ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ស្ថិតក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីលើកទី១៩ ដែលត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នំា២០០០មក។
នៅក្នុងថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមគណៈប្រតិភូជាន់ខ្ពស់បានជជែកពិភាក្សាគ្នារួចមក ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងមានពិធ