រដ្ឋបាលខណ្ឌដង្កោ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ
អត្ថបទដោយ៖
Kien Sereyvuth
ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជូនដល់ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ៕