វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្សពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រជាតិចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

វ៉ាក់សាំងថ្មីខាងលើមានឈ្មោះថា ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយក្រុមហ៊ុនល្បីនៅសហរដ្ឋអាម៉េរិកឈ្មោះ ម៉ូឌែណា និងក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ ឃ្យួរវ៉ាក់ ។

វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថា តំណាក់កាលទី១នៃការធ្វើតេស្ដតាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner