ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធតំបន់ប្រត្តិបតការសិករងខេត្តកំពត

កំពត៖ នៅរសៀល ថ្ងៃទី២១ ខែកញ្ញា  ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋាន ប្រត្តិបតការសិករង ខេត្តកំពតបានរៀបចំពិធីសំណេះសំណាល ជាមួយកងកម្លាំប្រដាប់អាវុធតំបន់ប្រតិបត្តិការសឹករង ខេត្តកំពតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និង ជាគៈណៈបញ្ជាការឯកភាព   ខេត្តកំពតក្នុងនោះដោយមានវត្តមានចលូរួម អំពីឯកឧត្តមប្រធានក្រុមព្រិក្សា ខេត្តអភិបាលរងខេត្តលោកជំទាវលោកប្រធានមន្ទីរ និងអស់លោក   លោកស្រី ជាមន្ត្រីជុំវិញខេត្តលោកមេបញ្ជាកា មេបញ្ជាការសិករង និងកងកម្លាំងប្រដាប់អាវុធសិករងទាំងអស់ក្នុងខេត្ត សរុបចំនួន 423នាក់ហើយឯកឧត្តមបានចែកជូនប្រាក់ក្នុងម្នាក់ៗ ទទួលបានចំនួន 50000រៀលសរុបទាំអស់ជាង21លានរៀលសម្រាប់ធ្វើបុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ។

ឯកឧត្តម អភិបាល ខេត្ត បានវាយតម្លៃខ្ពស់ចំពោះ លោកមេបញ្ជាការបញ្ជាការង និង កងកម្លាំងទាំងអស់ដែលបានខិតខំ យ៉ាងអស់ពីកម្លាំងចិត្តកាយក្នុងកាកាពាជាតិនិងមាតុភូមធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាងការអភិវឌ្ឍន៍    រីកចំរើនទូទាំងប្រទេសក្រោមការដិកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  នាយរដ្ដមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner