Real Madrid បានឡើងឈរកំពូលតារាងវិញ ក្រោយ Ramos ទាត់ហ្វ្រីឃីកបានយ៉ាងល្អ

អត្ថបទដោយ៖
Kien Sereyvuth

២គ្រាប់របស់ ក្រុម Real Madrid  លើក្រុម Mallorca  នៅយប់មិញ ធ្វើឱ្យពួកគេបានឡើងទៅឈរនៅកំពូលតារាង La Liga វិញហើយ ។ ២គ្រាប់យប់មិញរបស់ក្រុម Real Madrid ធ្វើបានសម្រេចដោយ Vinicius Junior ១គ្រាប់នៅនាទីទី១៩ និង ១គ្រាប់ទៀតការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងល្អ ដោយកីឡាករ Sergio Ramos នៅនាទីទី៥៦ នឹងបានជាក្លាយជាខ្សែការពារដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ ពោលគឺមាន៦៨គ្រាប់ ។

គ្រាប់បាល់នេះ រកបានពីការទាត់ហ្វ្រីឃីកលើកដំបូងរបស់ក្រុម Real Madrid ក្នុងរយៈពេល៥២៨ថ្ងៃ និងក៏ជាគ្រាប់បាល់កម្រដែរ ។

គួរបញ្ជាក់ថា ក្រុម Real Madrid និង Barcelona កំពុងប្រជែងគ្នា ដោយមានពិន្ទុស្មើគ្នា និងចំណាត់ថ្នាក់គិតតាមរូបមន្ដ Head-to-Head ប៉ុណ្ណោះ ។ ប៉ុន្តែការប្រកួតនៅសល់៧ប្រកួតទៀត នឹងបញ្ចប់រដូវកាលនេះហើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner