ចោរឆក់ទូរស័ព្ទបានសម្រេចហើយជិះម៉ូតូរត់មិនរួចត្រូវបានសមត្ថកិច្ចចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចកាលពីម៉ោងជិត៤រសៀលថ្ងៃ  សុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចវិថីព្រះមុនីវង្សកែងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានអោយដឹថថា ជនរងគ្រោះមានឈ្មោះ យ៉ា សារស់ អាយុ៥៦ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះលេខ៧១៦ ផ្លូវជាតិលេខ៥ ភូមិ២២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យទី១ ម៉េង គ័ង អាយុ១៩ឆ្នាំ ស្នាក់នៅម្តុះផ្សារដេប៉ូ ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ទី២ ឈ្មោះ សេង ផាន់ស៊ុន អាយុ២០ឆ្នាំស្នាក់នៅម្តុះផ្សារសុីលិប ខណ្ឌ៧មករា។

ស្រ្តីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុគាត់កំពុងតែជិះម៉ូតូ ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ បានធ្វើដំណើតាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង បត់ស្តាំចូលផ្លូវលេខ១០៦ ខណៈកំពុងបើកម៉ូតូស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-១៤៤៩ ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយនៅចង្កេះបានសម្រេច ព្យាយាមជិះម៉ូតូរត់គេចខ្លួនប៉ុន្តែធ្វើអោយស្ត្រីរងគ្រោះខឹង ក៏ជិះដេញពីក្រោយស្រែកថាចោៗរហូតមកដល់ចំណុចស្តុបក្តាន់២ ដោយស្ថានភាពចរាចរស្ទះផងនោះក៏ត្រូវប្រជាពលរដ្ឋចាប់ វ៉ៃម្នាក់មួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក។

ទោះបីយ៉ាងណា ជនសង្ស័យទាំង២នាក់រួមនិង វត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនសួរនាំ និង កសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner