បុរសម្នាក់ជិះម៉ូតូទៅបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជានាយទាហាន​ស័ក្តិ​២បានស្លាប់នៅកណ្ដាលផ្លូវ នៅវេលាម៉ោង០៩ និង១០យប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវទំនប់ចិត្តសិប (២៧៣) ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះជិះម៉ូតូ PCX ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ពេញទំហឹង។ ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាននៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប។

តាមប្រភពព័ត៌មានពីអ៊ុប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌ស​លាយទឹកក្រូច  ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 តាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ព្រមទាំងមិនឃើញពាក់មួក​សុវត្ថិភាព​ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានបាត់បង់ជីវិតភ្លាមតាំងពីកើតហេតុម៉្លេះ ហើយរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកវិញ។ ក្រោយពេលកើតហេតុ សាច់ញាតិក្រុមគ្រួសាររួមទាំងប្រពន្ធកូនជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner