ស្ត្រីចំណាស់ម្នាក់គាំងបេះស្លាប់នៅក្នុងផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អ្នកភូមិជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថាបានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង១៨:៥០នាទីព្រលប់ ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ៦៣ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯបុរសម្នាក់ជាកូនត្រូវគេ សង្ស័យសម្លាប់ម្ដាយខ្លួន មានឈ្មោះ ពិន ខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

យោងតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខមាន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៨:៣០នាទី ពេលនាងមកពីធ្វើការវិញពេលដល់ឃើញផ្ទះបិទភ្លើងងងឹតឈឹងចំណែកទ្វារ បើកចំហ ឃើញដូច្នោះនាងខ្ញុំក៏ដើរបើកភ្លើងនៅមុខផ្ទះ និងខាងក្នុងផ្ទះ រួចនាងខ្ញុំក៏ហៅម្តាយតែម្តាយមិនឆ្លើយតប រួចនាងក៏យកដៃទាញម្តាយស្រាប់តែឃើញម្តាយនាងខ្ញុំស្លាប់រឹងខ្លួនបាត់ទៅហើយដោយមានឈាមនៅតាមភ្នែក ត្រចៀក និង ក ដោយមានស្រមោច រោមត្រង់របួស ចំណែកបងប្រុសរបស់នាង(ដែលជាជនសង្ស័យ )បានដេកលក់នៅលើក្រែក្នុងផ្ទះជាប់ទ្វារ រួចនាងបានរត់ចេញក្រៅហៅអ្នកជិតខាងឲ្យមកជួយ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

បច្ចុប្បន្ន ក្រោយការធ្វើកោសល្យវិច័យគ្រូពេទ្យកោសល្យវិច័យ បានសន្និដ្ឋានថាជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺលើសឈាម និងជំងឺថ្លើម  មិនមែនជាករណីឃាតកម្មទេ។ ចំណែកស្លាកស្នាមនៅលើដងខ្លួនគឺត្រូវស្រមោចខាំពេល ដែលគាត់ស្លាប់ និងដោយយោងតាមការបំភ្លឺរបស់កូនស្រីឈ្មោះ ឡុង សុខមាន ថាកន្លងមកម្តាយរបស់គាត់មានជំងឺលើសឈាម និងជំងឺថ្លើម រយៈពេល០៤ឆ្នាំហើយ រួចសមត្ថកិច្ចធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner