ប្រពន្ធលួចមានសាហាយទាំងមានកូនប្រុសស្រី២នាក់ ហើយត្រូវប្ដីតាមទាន់ចាប់មកឲ្យចៅសង្កាត់ពងទឹកដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូរបានរៀបការត្រឹមត្រូវតាមប្រពៃណីរយៈពេលជាង១០ឆ្នាំមកហើយ និងថែទាំងមានកូនប្រុសស្រី២នាក់ជាចំណងដៃថែមទៀត ខណះពេលដែរថ្មីៗនេះស្រាប់តែប្រពន្ធចុះចោលប្ដី រត់ទៅតាមប្រុសថ្មីចោលប្ដីនិងកូនអស់រយះពេលជិត១០ថ្ងៃ ទើបប្ដីតាមដានរហូតឃើញកំពុងដឹកគ្នាជាមួយប្រុសថ្មីនៅតាមផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  កាលពីវេលាម៉ោង ៣ និង៣០ នាទីរសៀល  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយក៏ចាប់ប្រគល់ឲ្យថៅសង្កាត់ជួយដោះស្រាយ ។

      បុរសជាប្ដីសុំមិនបញ្ចេញឈ្មោះ ដោយមានកូនស្រីម្នាក់អាយុ១០ឆ្នាំ និងកូនប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ  ។ ចំណែកប្រពន្ធឈ្មោះ នី ស៊ីណេត អាយុ៣១ ឆ្នាំមុខរបរ កម្មករកម្មការិនិរោងចក្រ  ស្នាក់នៅភូមិទួលស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយឡែកប្រុសសាហាយឈ្មោះ យឹម ចាន់វណ្ណះ ភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ  ។

      តាមសម្ដីបុរសជាប្ដីបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានរៀបការពេញច្បាប់ត្រឹមត្រូវរយៈពេលជាង១០ ឆ្នាំមកហើយ ដែលបន្សល់នូវកូនប្រុសស្រី២នាក់  តែកន្លងមកថ្មីនេះប្រពន្ធរបស់គាត់បានមានទំនាក់ទំនងជាមួយប្រុសថ្មី (សាហាយ) ឈានដល់ការចុះចេញពីផ្ទះអស់របស់ពេល១០ថ្ងៃទើបគាត់(ប្ដី) និងឪពុកក្មេកដើររករហូតឃើញផ្ទាល់និងភ្នែកកំពុងឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏បាននាំទាំងប្រុសថ្មី និង ប្រពន្ធមកកាន់សាលាសង្កាត់ពងទឹកតែម្ដង  ។
 
     ជាចុងក្រោយ ពេលដែលប្ដីនាំមកដល់សាលាសង្កាត់ពងទឹកក៏បានលែងលះគ្នា  ដោយភាគីខាងប្ដីបានទាមទាសំណងចំនួន៣ពាន់ដុល្លារ និងយកកូនទាំង២យកទៅចិញ្ចឹម ចំណែកខាងភាគីខាងប្រពន្ធឲ្យចុះចេញទៅដោយខ្លួនទទេ  ដើម្បីទៅរួមរស់ជាមួយប្រុសថ្មី( សាហាយ)បន្ដ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner