ជនសង្ស័យប្រុសស្រី៥នាក់ និងថ្នាំញៀន១៤កញ្ចប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្រាវជ្រាវតាមបង្ក្រាបបានដល់ខេត្តពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី៥នាក់ និងថ្នាំញៀន១៤កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការស្រាវជ្រាវមុខសញ្ញាចែកចាយ ប្រើប្រាស់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ ។

កិច្ចប្រតិបតការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣ និង ៣៥នាទី ថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២០ ម្សិលមិញដោយមានការអនុញ្ញាតិពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង កម្លាំងនៃការិយាល័យជំនាញ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន សហការ និងពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយកាន់យ៉ាន បានចុះ បង្ក្រាបបទល្មេីសចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន០១ករណី។

កិច្ចប្រតិបតការខាងលើនេះបានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់៖
១.ឈ្មោះ ទុយ គឹមសឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង និងខេត្តកំពង់ឆ្នាំង (មុខរបរមិនពិតប្រាកដ)។
២.ឈ្មោះ សុឹម.បូរីជលសារ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុង និងខេត្តកំពង់ឆ្នាំង (មុខរបរមិនពិតប្រាកដ)។
៣.ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់ឆ្លងកាត់ ក្រុង និងខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ)។
៤.ឈ្មោះ វ៉ាយ វ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមាន់ចែ ស/ងព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ (មុខរបរមិនពិតប្រាកដ)។
៥.ឈ្មោះ ផល្លា ដារ៉ាសុវតី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាតើខ្សាម ក្រុង និងខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។

ជនសង្ស័យទាំង០៥នាក់នេះ បានជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅក្នុងភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុង និងខេត្តពោពិ៍សាត់ ដេីម្បីធ្វេីសកម្មភាពចែកចាយនឹងប្រេីប្រាស់នូវសារធាតុញៀនដោយខុសនឹងច្បាប់ ។ នៅក្នុងកិច្ចប្រតិបការខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងដែលចាប់បានរួមមាន៖ ១.ម្សៅក្រាមពណ៌ សថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់តូចទម្ងន់ ៩.៥៨ក្រាម (ជញ្ជីសម្រាប់ថ្លឹង១រួមទាំងសម្ភារថង់វេចខ្ចប់)១ចំនួនផងដែរ , ២.ម៉ូតូចំនួន០៣គ្រឿង,  ៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបាន ការិយាល័យជំនាញនាំយកមកសាកសួរ និងកសាងឯកសារចាត់ការបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕ ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner