បើកបរក្រោមឥទ្ធិពលស្រវឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសពីរទៀតរបួសស្រាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្ដកុងទ័រន័រដឹកស្រូវសង្កត់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសស្រាល ពេលដែលចេញពីផឹកសុីបើករថយន្ដចេញពីភ្នំពេញឡើងទៅខេត្តក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានទំនប់៧មករា នៅសង្កាត់ក្រាំកំរក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣ និង ៤០ នាទីរំលងអាធាត្រ ឈានចូលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងបី ធ្វើដំណើរដោយរថយន្ដកុងទ័រន័រ ពាក់ស្លក់លេខ 3-A 2545 ដឹកស្រូវពេញ ធ្វើដំណើរនៅតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿងនៅ ពេលដែលដល់ចំណុចស្ពាន៧មករា ក៏បានរេចង្កូចបាក់ពីចំហៀងឆ្វេងអូរជិន១០ម៉ែត្របណ្ដាលឲ្យក្រឡាប និងបណ្ដាលឲ្យបុរសម្នាក់ត្រូវរថយន្ដសង្គត់ស្លាប់យ៉ាងអាណោចអាធ័ម។ បុរសដែលស្លាប់មានឈ្មោះ ម៉ៅង រ៉ាម៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកបើកឡាន រស់នៅក្នុងភូមិកន្លុងមាស ឃុំព្រៃល្វៀល ស្រុកព្រៃកាប្បាត ខេត្តតាកែវ និងបុរសពីនាក់រងរបួសស្រាលមិនស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុភ្លាមៗបុរសរងគ្រោះទាំងពីរក៏ចេញពីកន្លែងកើត ចំណែកឯបុរសដែលរងគ្រោះបាត់បង់ជីវិត និងរថយន្ដត្រូវបានសមត្ថកិច្ចយករថយន្ដស្ទួចចេញដើម្បីយកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្ដត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យស្នងការដីគោកដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner