រថយន្តកុងទីន័រ កៀរម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសពីនាក់បានជិះម៉ូតូត្រូវរថយន្ដកុងទីន័ររេចង្កូតទៅគៀរ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួលធ្ងន់។ ហេតុការណ៍ដល់រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥នាទីរំលងអធាត្រ ឈានចូលនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។

បើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋបាននិយាយថា មុនពេលកើតហេតុ គាត់បានឃើញបុរសពីរនាក់ជិះម៉ូតូបានធ្វើដំណើរពីកើតទៅលិច តាមផ្លូវពេលទៅដល់កន្លងកើតហេតុ ក៏មានរថយន្ដកុងទីន័រជិះស្របផ្លូវគ្នា ហើយក៏បានគៀរពីក្រោយបណ្ដាលឲ្យបុរសម្នាក់ ជាអ្នកឌុបបានខ្ទាតបុកក្បាលនឹងដែកបណ្ថាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។

ចំណែកឯតៃកុងឡានមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុម៉ាកNISSAN DIESEL ពណ៌ទឹកប្រាក់ឆ្នូតខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C-0612 ជាប្រភេទរថយន្ដកុងទីន័រតកន្ទុយក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-0964។ ចំណែកជនរងគ្រោះខាងលើទី១មានឈ្នោះ ណាវ ដេត ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)មុខរបរយាមកន្លែងម៉ូតូ ស្រុកកំណើត ភូមិ៣ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២ឈ្មោះ ណាវ ដេន ភេទប្រុស អាយុ២៦ ឆ្នាំ(របួស) មុខរបរ លក់គ្រឿងអគ្គីសនី ស្រុកកំណើតជាមួយគ្នាជិះម៉ូតូម៉ាក HONDA Dream C 12ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL-2830។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយធ្វើការវាស់វែង ហើយសពរបស់ជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែករថយន្ដ និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner