លទ្ធផលបាក់ឌុបឆ្នាំនេះ បេក្ខជនដែលទទួលបានពិន្ទុ១០០ពេញ មកពីវិទ្យាល័យប៊ែលធីសាខាទី៧

ភ្នំពេញ៖ សម្រាប់លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ មានបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលទទួលបានពិន្ទុ១០០ពេញ (និទ្ទេស A) ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបាននិទ្ទេស A សរុប២៩០នាក់ គឺបេក្ខជន ប៉េង គីមហេង មកពីវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។

ការដណ្តើមបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ពេញរបស់បេក្ខជន ប៉េង គីមហេង ខាងលើនេះ បានធ្វើឲ្យវិទ្យាល័យប៊ែលធីនៅតែអាចរក្សាខ្សែក្រវ៉ាត់រយៈពេល៣ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៦មក។

បើតាមតាង​​​​​​​​​​​​​​​​រាងបញ្ជីឈ្មោះ ដែលចេញផ្សាយដោយ គេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះបានឲ្យដឹងថា  បើទោះបីលទ្ធផលមិនទាន់ត្រូវបានប្រកាសនៅតាមខេត្តផ្សេងទៀត ប៉ុន្តែ សម្រាប់សិស្សដែលទទួលបាននិទ្ទេស A មានលំដាប់ពិន្ទុរហូតដល់១០០ពេញ គឺមានតែបេក្ខជន ប៉េង គីមហេង​ ម្នាក់ប៉ុណ្ណោះ មកវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។

បេក្ខជន ប៉េង គីមហេង កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅផ្ទះលេខ២៤៣ ផ្លូវលេខ១៥០z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉េង គីមហេង មានឪពុកឈ្មោះ ប៉េង ទី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ គី ប៊ុនហៀង មានអាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ។ ជាយុវជនដែលមានចំណេះដឹងដ៏ខ្លាំងមួយរូប ក្នុងចំណោម និទ្ទេ A ជាច្រើននាក់ ។

សូមជម្រាបថា សិស្សប៊ែលធី បានរក្សាជើងឯកលេខ១ជាប់ៗគ្នារយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដែលទទួលបាននិទ្ទេស A មានលំដាប់ពិន្ទុ១០០ពេញ។ ការទទួលបាន លទ្ធផលបែបនេះ ជាមានមោទកភាពខ្លាំងណាស់សម្រាប់គ្រួសារ ប៉េង គីមហេង ជាពិសេសសាលាប៊ែលធី ទៅកាន់មហាជនទូទៅ និងអាណាព្យាបាលសិស្សគ្រប់រូប ដែលចង់បញ្ជូនកូនៗរបស់ខ្លួនទៅសិក្សាសាលាដ៏មានគុណភាពមួយ នេះ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner