រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីនិយាយថា បារាំងសមតែត្រូវបន្ទោស និងជាអ្នកទទួល ខុសត្រូវលើវិនាសកម្មដោយសង្គ្រាមនៅលីប៊ី

អ៊ីតាលី៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោកស្រី អេលីសាប៊េតតា ត្រេនតា បានគូស បញ្ជាក់ថា ប្រទេសបារាំងគួរតែត្រូវបានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិ នៅក្នុងប្រទេសលីប៊ីនាពេលបច្ចុប្បន្ន ។
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី ធ្វើឡើងចង់សំដៅទៅលើ ការធ្វើអន្តរាគមន៍យោធារបស់បារាំង និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីផ្ដួល រំលំរបបដឹកនាំលីប៊ីលោក មួម៉ា កាដាហ្វី កាលពីឆ្នាំ២០១១ ។ លោកស្រី ត្រេនតា បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា ក្នុងការគិតរបស់ខ្ញុំ បារាំងគួរតែត្រូវ បានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិលីប៊ីនាពេលបច្ចុប្បន្ន… មួយវិញ ទៀត វាច្បាស់ថា ប្រទេសលីប៊ីដើរដល់ស្ថានភាពដូចសព្វថ្ងៃ ដោយសារតែមនុស្ស មួយចំនួនកាលពីឆ្នាំ២០១១ គិតតែពីផលប្រយោជន៍ខ្លួនឯង លើសប្រជាជនលីប៊ី និងអឺរ៉ុបទៅទៀត ។
សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១១ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បាន សម្រេចចិត្តបញ្ជូនកងកាម្ម៉ង់ដូពិសេសរបស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍យោធាផ្ដួល រំលំរបបដឹកនាំ លោក មួម៉ា កាដាហ្វី ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ប៉ុន្តែក្រោយរបប កាដាហ្វី ដួលរលំរហូតមកទល់ពេលនេះ ប្រជាជនលីប៊ីនៅតែបន្ត រស់នៅក្នុងជម្លោះរុំារ៉ៃដដែល ខណៈសេដ្ឋកិច្ចជាតិធ្លាក់ស្ទើរតែដល់កម្រិតសូន្យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner