កងទ័ពរំដោះប្រជាជនចិនព្រមានយន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក អោយហោះចាកចេញពីប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង

ចិន៖ យន្តហោះស៊ើបការណ៍ P-8A Poseidon របស់កងទ័ពជើងអាមេរិក ដែលហោះហើរ នៅលើប្រជុំកោះ Spratly មិនព្រមផ្លាស់ប្តូរទិសដៅហោះហើររបស់ខ្លួន បើទោះជាទទួល ការព្រមានចំនួន៦ដាច់ដោយឡែកពីកងទ័ពរំដោះប្រជាជនចិន ដែលប្រាប់ឱ្យយន្តហោះ នេះ ចាកចេញពីតំបន់នោះជាបន្ទាន់ ។
ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ គេបានឃើញយន្តហោះ ស៊ើបការណ៍អាមេរិកមួយគ្រឿង ដោយដឹកអ្នកយកព័ត៌មាន CNN ម្នាក់នៅលើនោះដែរ បានហោះហើរពីលើទីតាំងយោធាចិននៅសមុទ្រចិនខាងត្បូង ដោយមិនអើពើសញ្ញា ព្រមានច្រើនលើកពីកងទ័ពចិន ដែលបានជំរុញឱ្យយន្តហោះអាមេរិកនេះ ចាកចេញ ភ្លាមៗ និងស្ថិតនៅឱ្យឆ្ងាយដើម្បីចៀសវាងការយល់ខុសណាមួយ ។ ជាមួយគ្នានេះ កង ជើងទឹកអាមេរិកបានឆ្លើយតបទៅនឹងសារព្រមាននោះថា ខ្លួនជាកងទ័ពជើងទឹកអាមេរិក ដែលមានសិទ្ធិការពារអធិបតេយ្យភាពដោយធ្វើសកម្មភាពយោធាស្របច្បាប់ ហួសពីដែន អាកាសជាតិនៃរដ្ឋជាប់ឆ្នេរសមុទ្រ ហើយថា ក្នុងការអនុវត្តសិទ្ធិទាំងនេះ ត្រូវបានធានា ដោយច្បាប់អន្ដរជាតិ ខ្លួនកំពុងប្រតិបត្តិការដោយយកចិត្តទុកដាក់សម្រាប់សិទ្ធិ និងភារ កិច្ចរបស់រដ្ឋទាំងអស់ ។
ក្នុងការហោះពិនិត្យមើលវត្តមានកងទ័ពចិននៅលើកោះSpratlyនោះ យន្តហោះស៊ើប ការណ៍អាមេរិកនេះ បានហោះហើរលើកោះ៤ដាច់ដោយឡែកពីគ្នាដោយរកឃើញនាវា ឆ្មាំឆ្នេរសមុទ្រចិន ផ្លូវយន្ដហោះ ការដំឡើងប្រព័ន្ធរ៉ាដា និង អគារសំណងផេ្សងៗទៀត នៅលើកោះទាំងនោះ ។ សូមរំលឹកថា កាលពីសប្តាហ៍មុន ចិន និងប្រទេសចំនួន១០នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមធ្វើសមយុទ្ធយោធាជាធម្មតា ដោយគ្មានប្រទេសមកពីខាងក្រៅតំបន់នេះ ក្នុងការខំប្រឹងប្រែងរបស់ចិន ដើម្បីដកសហ រដ្ឋអាមេរិកចេញពីកិច្ចការតំបន់នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner