សហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធទ្វេដងលើផលិតផលដែកថែប និងអាលុយមី ញ៉ូមនាំចូលពីប្រទេសទួរគី

សហរដ្ឋអាមេរិក៖ អ្នកនំាពាក្យសេតវិមានបានលើកឡើងនៅក្នុងថ្ងៃ សុក្រ សប្តាហ៍ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា រូប លោកបានសម្រេចបង្កើនអត្រាពន្ធទ្វេដង ទៅលើការនាំចូលដែកថែក និងអាលុយ មីញ៉ូមពីប្រទេសទួរគី ។
បើតាមអ្នកនំាពាក្យសេតវិមាន ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យមានការរៀបចំឯកសារ ដើម្បីបង្កើនពន្ធទ្វេដងលើការនំាចូល ដែកថែប និងអាលុយមីញ៉ូមពីប្រទេសទួរគី ។ ក្រោយពីសេចក្តីប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើង ភ្លាមៗនោះអត្រាប្តូរប្រាក់នៃរូបិយបណ្ណ លីរ៉ា របស់ប្រទេស ទួរគី បានធ្លាក់ស្រុតចុះជាខ្លាំងមិនធ្លាប់មាន បើធៀបនឹងលុយដុល្លារអាមេរិក ។
បើតាមសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter នោះ អត្រានៃការយកពន្ធទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់ទួរគីនាពេលនេះ គឺកើនឡើងដល់៥០ភាគរយសម្រាប់ដែកថែប និង២០ ភាគរយទៀតសម្រាប់អាលុយមីញ៉ូម ហើយលោក ត្រាំ ថែមទំាងនិយាយអះអាងដែរ ថា បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា គឺមិន ល្អនោះឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner