ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ អាជ្ញាធរចិនបានសម្រេចបើកភ្លើងខៀវឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ទៅលើមនុស្សហើយ នេះបើតាមសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។

វ៉ាក់សាំងខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព ។ ក្រុមអ្នកស្រាវជ្រាវ និង ក្រុមហ៊ុនរបស់ចិនកំពុងចាក់សាកល្បងវ៉ាក់សាំងនេះចំនួន៦ដងលើមនុស្ស ខណៈវ៉ាក់សាំង១២ប្រភេទផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការការសាកល្បងអំពីប្រសិទ្ធភាព នៅក្នុងដំណាក់កាលផ្សេងៗគា្ននៅជុំវិញពិភពលោក ។

រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ ដែលកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ប្រកបដោយក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងនោះមានដូចជាក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ឃ្យួវ៉ាក់ របស់អាល្លឺម៉ង់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner