អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៣៥ម៉ឺន២ពាន់៧២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៩ពាន់៧៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៤ម៉ឺន១ពាន់១៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤២ម៉ឺន៤ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៣ពាន់៤៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន៣៨១នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន១ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន២ពាន់៧៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៣៤៥នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៦ពាន់៤២៩នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន៦ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៤៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន៨ពាន់៥៧៤នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៩២៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕