ចូលទៅឃាត់គេកំពុងឈ្លោះគ្នា ស្រាប់តែគេមកវាយបណ្ដាលឲ្យខៀវភ្នែក
ភ្នំពេញ៖ ករណីហិង្សាទាស់សម្ដីគ្នាបណ្ដាលឲ្យបុរសម្នាក់ជានាក់ដឹកជញ្ជូនឥវ៉ាន់ខៀវភ្នែក បន្ទាត់ពីចូលជួយឃាត់គេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នែងស្ដុកនាងគង្គហុី ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនបង្កជាម្នាក់រត់កង់បីឥណ្ឌាដោយមានបក្សពួកគ្នា២នាក់ និងគាត់ធ្លាប់ស្គាល់គ្នាដោយបានទិញស្រាបៀរមួយយួរយកមកផឹក ស្រាប់តែមិនទាន់បានផឹកជាមួយគ្នាផង បានទាស់សម្ដីគ្នាដោយជនរងគ្រោះឃើញក៏បានចូលទៅឃាត់ និងទាត់កំប៉ុងស្រាបៀរ ស្រាប់បុរសម្នាក់ជាម្នាក់រត់កង់បីឥណ្ឌាហក់វាយបណ្ដាលឲ្យខៀវភ្នែកម្ខាង ពេលនោះក៏មានគ្នាជនរងគ្រោះ២នាក់បានមកដល់ ខណះនោះជនបង្កបានដើរចេញពីកន្លែងកើតហេតុអស់បាត់ទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ចំណុចកើតបានធ្វើការសាកសួរទៅលើកភាគីជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា