Apple គ្រោងសង់រោចក្ររបស់ខ្លួននៅប្រទេសវៀតណាម សម្រាប់ផលិតកាសលើត្រចៀកថ្មី

អត្ថបទដោយ៖

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គ្រោងសង់រោចក្ររបស់ខ្លួននៅប្រទេសវៀតណាម សម្រាប់ផលិតកាសលើត្រចៀកប្រភេទថ្មី។ គម្រោងបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាម ធ្វើឡើងខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងតែបន្តកើនឡើងនៅក្នុងពេល ដែលពិភពលោកកំពុងតែជួបនឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញ។

ក្រុមហ៊ុនរោងចក្ររបស់ចិនចំនួន២ គឺ Goertek និងLuxshare នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចិន និងប្រទេសវៀណាម ដើម្បីផលិតផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ។

កាសសម្រាប់ស្តាប់តន្ត្រីថ្មី ដែលបើតាមពាក្យចចាមអារ៉ាម ត្រូវបានគេឲ្យឈ្មោះថា AirPods Studio នឹងមានលក្ខណៈពិសេសខុសគ្នាពីផលិតផលរបស់កាស Beats ពោលគឺវាមានលក្ខណៈពិសេសច្រើន។ កាសប្រភេទថ្មីនេះ នឹងផ្តោតសំខាន់លើកបច្ចេកវិទ្យា សម្រាប់ចុចបញ្ជារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ កាសប្រភេទថ្មីនេះ ត្រូវបានប្រភពក្រៅផ្លូវការបញ្ជាក់ថា នឹងចេញលក់នៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខ ក្នុងតម្លៃ៣៤៩ដុល្លារអាមេរិក។

សូមជម្រាបជូនថា កាលពីដើមខែឧសភាកន្លងទៅ សារព័ត៌មាន Nikkei Asian Review បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងផលិត ផលិតផល AirPods 2 របស់ខ្លួនចំនួន៣០ភាគរយ ឬប្រមាណ៤លានគ្រឿង នៅក្នុងរោងចក្រនាប្រទេសវៀតណាម៕

ads banner
ads banner
ads banner