រថយន្តឡិចសុីស NX200T មួយគ្រឿង បើកសុីញ៉ូស្ដាំបត់ឆ្វេងត្រូវម៉ូតូបុកចំពីក្រោយបណ្តាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តឡិចសុីស NX200T សុីញ៉ូស្ដាំបត់ឆ្វេង ត្រូវម៉ូតូមកពីក្រោយបុកត្រូវគូទរថយន្ត បណ្ដាលឲ្យរងការខូចខាតតិចតួច និងភាគីខាងម៉ូតូរងរបួសស្រាល បង្ករឲ្យមានការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង០៩ និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចមុខមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿង ម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7784 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅ ពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុខាងលេី បានសុីញ៉ូស្ដាំតែបត់ឆ្វេងត្រលប់ក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-6947 ដែលធ្វេីដំណេីរស្របទិសគ្នា អកសឺ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំគូទរថយន្ត បណ្ដាលឲ្យរងការខូចខាត ចំណែកអ្នកបេីកម៉ូតូរងរបួសស្រាល។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ ក៏បានព្យាយាមជួយសម្របសម្រួល ភាគីទាំងសងខាង ដោយមេីលទៅឃេីញប៉ះបន្តិចបន្តួច និងភាគីខាងម៉ូតូរងរបួសស្រាលដែរ ក៏យល់ព្រមស្មេីរគ្នា ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង៕ធ.ដ
ដោយ ៖ ជីម ភារ៉ា