គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលកន្លងមក ហើយត្រូវយកត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ មានសរុបជាង២២លានសន្លឹក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ថ្លែងក្នុងពិធីបំផ្លាញដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលកន្លងមកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប បានឲ្យដឹងថា សន្លឹកឆ្នោត និងឯកសារចាស់ៗ ដែលត្រូវបំផ្លាញតាមរយៈកិនកម្ទេចនៅពេលនេះ ត្រូវប្រើរយៈពេលបំផ្លាញ១សប្តាហ៍ ក្រោមការយាមកាម និងឃ្លាំមើលពីមន្ត្រី គ.ជ.ប គណបក្សនយោបាយ និងសង្កេតការណ៍ និងអន្តរជាតិ។

សូមបញ្ជាក់ថា សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចនេះ មានសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១២, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣, សន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ២០១៤, និងសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។

ឯកឧត្តម នុត សុខុម បញ្ជាក់ថា គ.ជ.ប មានសមត្ថកិច្ច សិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះ រយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។

បើតាមការបញ្ជាក់ពី គ.ជ.ប នេះគឺជាលើកទី៤ហើយ បំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ដោយគិតចាប់ពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯកនៅឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner