ថ្ងៃនេះមានអ្នកជាសះស្បេីយ ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៤ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ដដែល មានជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ។

យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌  ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ  អាល់កុល ឬជែល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧  មករា ២០២០។  យេីងបានធ្វេីតេស្តចំនួន ៣២៥០៨ ស្មេីនឹង ១៩៥៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner