អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោង BMZ / GNF នៅឃុំផាត់សណ្តាយ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០បានថ្លែងថាៈ ប្រជាពលរដ្ឋយើងនៅក្នុងឃុំដែលមានចំនួនជិត២ពាន់គ្រួសារ ត្រូវតែយល់ដឹងដោយត្រូវចូលរួមចោលសំរាម និងកាកសំណល់ផ្ទះបាយនៅក្នុងធុង សូមកុំនាំគ្នាចោលសំរាមនៅក្នុងទន្លេ ដើម្បីរួមគ្នារក្សាការពារបរិស្ថាទន្លេ និងរក្សាធនធានជលផលអោយសំបូរឡើងវិញ សំរាប់ជីវភាពរស់នៅទាំងអស់គ្នា ។ ឯឧត្តម បានថ្លែងបែបនេះ ទៅកាន់ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ឃុំផាត់សណ្តាយ ក្នុងកម្មវិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណស់ និងសម្ភោធគម្រោងBMZ / GNF ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា៖ គម្រោងខាងលើនេះ បើគ្នាការចូលរួមពីប្រជាជន និងពីសហគមន៍ គឺយើងមិនអាចរក្សាការពារធនធានជលផលបានឡើយ ទោះបីមានអង្គការ៥០អង្គការទៀតក៏ដោយ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវតែចូលរួមទុកដាក់កាកសំណល់ ដើម្បីការពារបរិស្ថានក្នុងតំបន់ឡូត៍លេខ២ (ព្រែកខ្សាច់) ជាកន្លែងអភិរក្សពូជត្រីនេះអោយបានកើនឡើង និងគង់វង្ស ។

នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអគ្គលេខាធិ
ការរង ESCAP បានសំណូមពរទៅកាន់ប្រជាពលរដ្ឋថា៖ សូមកុំធ្វើការនេសាទនៅក្នុងតំបន់អភិរក្សពូជត្រី ព្រោះថា ការនេសាទត្រីនៅក្នុងតំបន់អភិរក្សគឺដូចជាការចាប់មេមាន់កំពុងក្រាបពង ស្ងោរទាំងមេទាំងពងអញ្ចឹង គឺដាច់ពូជទាំងអស់តែម្តង ។ ដោយឡែកតាមការស្រាវជ្រាវ របស់អ្គការទន្លេមេគង្គ បានអោយដឹងថា ការកាប់បំផ្លាញព្រៃលិចទឹកកន្លែងត្រីពងកូន អស់១០%នោះទិន្នផលត្រីក៏ត្រូវថយចុះ១០%ដូចគ្នាដែរ។

ឯកឧត្តមបានបញ្ជាក់ថា៖ ចំពោះរបបទឹកទន្លេមេគង្គនឹងមិនអាចឡើងខ្ពស់ដូចឆ្នាំមុនៗកន្លងមកទេ
ព្រោះតែមានប្រទេសចំនួន៦ នៅតាមបណ្តោយទន្លេមេគង្គបានទប់ទឹកធ្វើវារីអគ្គិសន្តី ដូច្នេះទឹកពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្ស ចំពោះវស័យជលផល និងកាធ្វើកសិកម្ម ដូច្នេះទាំងអស់គ្នាយើងត្រូវតែចូលរួមថែរក្សាបរិស្ថានទឹកមិនចោលសំរាមក្នុងទឹក តាមរយៈការគ្រប់គ្រងទុកដាក់កាកសំណល់តាមគម្រោងផ្សព្វផ្សាយនេះអោយបានល្អប្រសើរ។

ដោយឡែក លោក យុក សេងឡុង នាយករងអង្គការហ្វេកសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និងជានាយកគញរប់គ្រងគម្រោង បានអោយដឹងថា៖ ការអនុវត្តគម្រោង BMZ / GNFនៅឃុំផាត់សណ្តាយ នេះកាំទ្រដោយក្រសួងសហប្រតិប្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃរាជរដ្ឋាភិបាលអាល្លឹម៉ង់ BMZ /តារយៈអង្គការដៃគូ មូលិធិធម្មជាតិសកល GNF ដើម្បីផ្សព្វផ្សាយគម្រោងថ្មីឈ្មោះ « ពង្រឹកសមត្ថភាពសហគមន៍នសាទ ដើម្បីគ្រប់គ្រងធនធានជលផលបឹងទន្លេសាបប្រតែសកម្ពុជា គាំទ្រដោយមូមនិធិម្ចាស់ជំនួយថ្មីឈ្មោះ ស៊ីអ៊ីភីអេស ( CEPS  ) ។

លោក យុក សេងឡុង បានបញ្ជាក់ថា៖ គម្រោងខាងលើនេះមានរយៈពេល៣ឆ្នាំ ដែលពេលនេះយើងបានកសាងជម្រកសុវត្តិភាពជូនសហគមន៍ ឧបត្ថម្ភកាណូត២គ្រឿងដើម្បីល្បាត កសាងស្នាក់ការសហគមន៍ ផែល្បាត និងក្នុងពេលនេះបានផ្តួតផ្តើមអោយមានសេវាកម្មអេកូទេសចរណ៍ សម្រាប់ភ្ញៀវមកទស្សនាតំបន់អភិរក្សពូជត្រី ព្រែកខ្សាច់ ឡូត៍លេខ២ ។

ដោយឡែកយើងក៏បានកសាងឡដុតកាកសំណល់១កន្លឬងផងដែរ និងបានកសាងស្ថានីយ៍ផលិតទឹកបរិសុទ្ធ១កន្លែង(សុវណ្ណជលសា)ដើម្បីរកចំណូលទ្រ ទ្រង់សហគមន៍នេសាទឃុំផាត់សណ្តាយនេះផដែរ ៕ ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner