ពលរដ្ឋជាង១០នាក់ បានពុលនំបញ្ចុក ក្នុងកម្មវិធីមួយ នៅឃំុក្រូចគរខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។ អាជ្ញាធរបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុ នៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។

អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។ ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner