ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជានៅថ្ងៃនេះមិនមានអ្នកឆ្លងថ្មី ហើយក៏មិនមានអ្នកជាសះស្បើយដែរ
ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ១៩តុលាឆ្នាំ២០២០បានឲ្យដឹងថា នៅថ្ងៃនេះ មិនមានករណីវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩ឡើយ ហើយក៏មិនមានករណីជាសះស្បើយថ្មីដែរ។
ដូច្នេះគិតមកដល់ថ្ងៃ១៩តុលានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ នៅសល់អ្នកជំងឺ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៣នាក់ មានជនជាតិបារាំងម្នាក់, ជនជាតិខ្មែរម្នាក់ និងឥណ្ឌូនេស៊ីម្នាក់៕

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕