​វៀតណាម​៖​ ​នាយករដ្ឋមន្ត្រី​អំពាវនាវ​រក​ជំនួយ​ផ្តល់​ជូនជន​រងគ្រោះ​ ដោយសារ​ទឹកជំនន់

យុទ្ធនាការ​ទូទាំង​ប្រទេស​វៀតណាម​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​បង្កើន​មូលនិធិ​ជួយ​ជនរងគ្រោះ​ដោយសារតែ​បញ្ហា​ទឹកជំនន់​ ​និង​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​។​ ​យុទ្ធនាការ​នេះ​ត្រូវ​បាន​ប្រកាស​ដាក់​ចេញ​ ​កាលពី​យប់​ថ្ងៃសៅរ៍​ ​ហើយ​ផ្សាយ​ផ្ទាល់​ចេញពី​ទីក្រុង​ហាណូយ​ ​ដោយមាន​វត្តមាន​លោក​ N​guy​e​n Xu​an​ ​P​h​uc ​នាយករដ្ឋមន្ត្រី​វៀតណាម​ ​និង​ ​ប្រធានរដ្ឋសភា​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vietnam​news​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​តុលា​ ​ម្សិលមិញ​។​


​លោក​ ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ក្រុម​ម្ចាស់​អាជីវកម្ម​ ​ស្ថាប័ន​ ​និង​ ​សប្បុរស​ជន​នានា​ ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​បន្ត​ជួយ​ផ្តល់​ជំនួយ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ព្យុះ​ ​ស្ថិត​ក្នុង​តំបន់​។​


​ព្យុះ​និង​ទឹកជំនន់​ធំ​ៗ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​សេដ្ឋកិច្ច​សង្គម​ ​នៅ​តាម​ទីតាំង​ជាច្រើន​ ​ហើយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ ​និង​ប៉ះពាល់​សុខភាព​។​ ​មាន​ប្រជាជន​ប្រមាណ​១​.​៩​លាន​នាក់​ ​ក្នុង​គ្រួសារ​ក្រីក្រ​៥​០​ម៉ឺន​គ្រួសារ​​​ដែល​មិ​អាច​ទៅ​ធ្វើការ​បាន​ ​ដែល​ធ្វើឲ្យ​ពួកគេ​ពិបាក​រួចពី​ភាព​ក្រីក្រ​ ​នេះ​បើ​តា​លោក​ N​guy​e​n ​។​


​សូម​បញ្ជាក់​ថា​ ​ទំហំ​ថវិកា​រ​មូលនិធិ​ប្រមាណ​២​.​៤​ទ្រី​លាន​ដុ​ង​ ​ឬ​ ​១​០​៣​.​៤​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រកាស​ថា​នឹង​គ្រោង​ប្រមូល​ ​នៅ​ពេល​ចាប់ផ្តើម​បង្កើត​យុទ្ធនាការ​។​ ​កម្មវិធី​ផ្តល់​មូលនិធិ​មួយទៀត​ក៏​ត្រូវ​បាន​លើកឡើង​ ​នៅ​ក្រុង​ហូ​ជី​មិញ​ដែរ​ ​កាលពី​ថ្ងៃសៅរ៍​ ​ដោយ​អំពាវនាវ​រក​ជំនួយ​ជា​ទំនិញ​ ​របស់របរ​ប្រើប្រាស់​ចាំបាច់​ ​និង​សាច់ប្រាក់​ ​ហើយ​ពេល​នោះ​ ​ទំហំ​មូលនិធិ​៧​.​៧​ពាន់​លាន​ដុ​ង​ ​ឬ​ ​៣​៣​២​០​០​០ដុល្លារ​អាមេរិក​គ្រោង​នឹង​ត្រូវ​បង្កើត​ឲ្យ​មាន​សម្រាប់​មូលនិធិ​នេះ​៕​ ​ប្រភព​រូបភាព​ពី​ ​Vietnam​news

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner