អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១១ម៉ឺននាក់ និងជាសះស្បើយជាង៣០លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន២៦ម៉ឺន៨ពាន់៤៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១១ម៉ឺន៨ពាន់២៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន១១ម៉ឺន១ពាន់៧៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៣៨ម៉ឺន៧ពាន់៧៩៩នាក់ ស្លាប់ចំនួន២២ម៉ឺន៤ពាន់៧៣០នាក់ និងជាសះស្បើយចំនួន៥លាន៤៥ម៉ឺន៧ពាន់៦៨៤នាក់ ។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៤ម៉ឺន៨ពាន់២៣៨នាក់ ស្លាប់ចំនួន១១ម៉ឺន៤ពាន់៦៤២នាក់ និងជាសះស្បើយ៦លាន៦៥ម៉ឺន៩ពាន់៨៩៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៣ម៉ឺន៥ពាន់៣៤៤នាក់ ស្លាប់១៥ម៉ឺន៣ពាន់៩០៥នាក់ និងជាសះស្បើយ៤លាន៦៥ម៉ឺន៣០នាក់ ៕




