Facebook និង Instagram រងការស៊ើបអង្កេតពីសំណាក់អាជ្ញាធរអៀរឡង់ ជុំវិញបញ្ហាបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់

អៀរឡង់៖ ក្រុមហ៊ុនបណ្តាញសង្គមដ៏របស់អាមេរិក គឺ Facebook និង Instagram ត្រូវបានគណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បើកការស៊ើបអង្កេតចំនួនពីរករណី ក្រោយមានសេចក្ដីរាយការណ៍រិះគន់ផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ និងការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាកុមារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

និយតករសហភាពអឺរ៉ុប និងគណៈកម្ម DPC បានចេញច្បាប់ថ្មី ទាក់ទិននឹងទិន្ន ន័យឯកជនភាពរបស់អ្នកប្រើប្រាស់លើបណ្ដាញអ៊ីនធើណែត ទើបពេលនេះគណៈកម្ម DPC បានចេញសេចក្ដីប្រកាសកោះហៅក្រុមហ៊ុន Facebook ឱ្យចូលខ្លួនមកបំភ្លឺចំនួនពីរករណី ។ ក្នុងនោះករណីទី១ ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណ១៨នាក់ និងករណីសំខាន់មួយទៀតគឺការការងារទិន្នន័យរបស់កុមារ ។

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបខាងលើនេះ បង្កើតដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើបណ្ដាញសង្គមអ៊ីនធើណែត ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលកំពុងកើនឡើងខ្លាំងនូវចំនួនអ្នកប្រើប្រាស់ ហើយពួកគេក៏កំពុងតែប្រើប្រាស់អតិថិជន ឬអ្នកប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ដោយមិនបានជូនដំណឹងជាមុន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner