តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសូភី បានអញ្ជើញជាតំណាងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។

គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ដែលប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន៖ ត្រីខកំប៉ុង ១០០កេស ស្មើនឹង ១,០០០កំប៉ុង មី ៣៥០កេស ថ្នាំពេទ្យ ២០កេស ទឹកត្រូច ១០០កេស ទឹកត្រី-ស៊ីអ៊ីវ ៣០០យួរ និងទឹកសុទ្ធចំណុះ ១,៥លីត្រ ចំនួន ៨០០កេស ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner