ក្រុមបាតុករថៃធ្វើការតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីសម្តែងការប្រឆាំងនឹងរដ្ឋាភិបាលជាថ្មីទៀត

ថៃ៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានកាន់កាប់ផ្លូវបំបែកសំខាន់ៗនៅទីក្រុងបាងកក ដើម្បីធ្វើការតវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយផ្គើននឹងការហាមឃាត់ការធ្វើតវ៉ាដែលចូលដល់ថ្ងៃទី០៥ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។

ការធ្វើបាតុកម្មនៅតែបន្ត ទោះបីជាមានការចាប់ខ្លួនអ្នកតវ៉ារាប់សិបនាក់ និងមេដឹកនាំរបស់ពួកគេ ការប្រើប្រាស់ការបាញ់ទឹក និងការបិទប្រព័ន្ធផ្លូវរថភ្លើងជាច្រើននៅទីក្រុងបាងកក ដើម្បីបង្ក្រាបសកម្មភាពតវ៉ានៅតាមដងផ្លូវអស់រយៈពេល៣ខែមកក៏ដោយ ។ ចលនាតវ៉ាប្រឆាំងដែលដឹកនាំដោយយុវជននេះ បានទទួលរងការវាយបង្ក្រាបខ្លាំងកាលពីសប្តាហ៍មុន ដោយមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមបាតុករបានឡោមព័ទ្ធក្បួនដង្ហែស្តេច និង បានសម្តែងកាយវិការគោរពលទ្ធិប្រជាធិបតេយ្យ ដោយលើកម្រាមដៃ៣ចំពោះព្រះមហាក្សត្រិយានីស៊ូធិតា ។

ទន្ទឹមគ្នា ក្រុមអ្នកច្បាប់ថៃសម្រាប់សិទ្ធិមនុស្សបាននិយាយថា ក្រុមអ្នកតវ៉ាយ៉ាងតិចណាស់៨០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី១៣ខែតុលាកន្លងមក ដោយអ្នកតវ៉ា២៧នាក់កំពុងត្រូវបានឃុំខ្លួននៅឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner