អ៊ីរ៉ង់ប្រកាសសាទរ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ស្តីពីទិញដូរអាវុធមកលើប្រទេសខ្លួនត្រូវបានដកចេញ
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិជាយូរមកហើយ ស្តីពីការទិញដូរអាវុធទៅមកពីប្រទេសអ៊ីរ៉ង់ បានផុតកំណត់ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា រដ្ឋាភិបាលអ៊ីរ៉ង់បានសាទរចំពោះការផុតកំណត់នេះថា ជាជ័យជម្នះខាងការទូតចំពោះសត្រូវដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាម៉េរិក ដោយបើកផ្លូវយ៉ាងចំហ ដើម្បីទិញអាវុធពីរុស្ស៊ី ចិន និងកន្លែងផ្សេងទៀត ។
ស្របពេលដែលទីក្រុងតេហេរ៉ង់កំពុងអបអររឿងនេះ ទីក្រុងវ៉ាស៊ីនតោនបានអះ អាងថា ការលក់អាវុធឱ្យទៅអ៊ីរ៉ង់នឹងនៅតែរំលោភលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និង គំរាមដាក់ទណ្ឌកម្មលើនរណាដែលហ៊ានលក់អាវុធឱ្យប្រទេសអ៊ីរ៉ង់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



