ក្រុមហ៊ុន ដេប៉ូចែកចាយ ឆ្នោតមហាសំណាង នឹង ស្រាក្រហម ផេនវ៉ាញ ផ្តល់អង្ករ ២តោន ដល់ខេត្តកណ្តាលចូលរួមជួយដល់ ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

អត្ថបទដោយ៖
ធី ដា

កណ្តាល៖ ស្របពេលដែល ខេត្តកណ្តាល កំពុងរងគ្រោះដោយទឹកជំនន់ហើយ ក្នុងនោះមានផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និង ក្រុងតាខ្មៅ ត្រូវបានលិច និង ផ្លូវជាតិមួយចំនួនត្រូវបាន ផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នសិន អាជ្ញាធរខេត្តកណ្តាល បាននិងកំពុង រិះរកគ្រប់ វិធានការ ដើម្បី រំដោះការជនលិច ដោយសារជំនន់ទឹកភ្លៀងកុំឲ្យ អូសបន្លាយយូរ និង ប៉ះពាល់ដល់សុខភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏ឃើញ មានស្ថាប័នក្រុមហ៊ុនឆ្នោតមហាសំណាង ដេប៉ូខេត្តកណ្តាលផ្តល់ជំនួយអង្ករ ២តោន មកដល់ខេត្ត សម្រាប់ជួយជាជំនួយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះផងដែរ សកម្មភាពភាពនេះបានឆ្លុះបង្ហាញអោយឃើញថាខ្មែរ គឺចេះជួយខ្មែរគ្នាឯងនៅពេល ជួបទុកលំបាកហើយ សង្ឃឹមថានឹងបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់សង្គម ។

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល លោក ហ៊ុយ សុផារិទ្ធ តំណាងដេប៉ូចែកចាយ ឆ្នោតមហាសំណាង នឹង ស្រាក្រហម ផេនវ៉ាញ ខេត្តកណ្តាលបានផ្តល់អង្ករ ២តោន ទឹកបរិសុទ្ធ២០កេស មី៤កេសធំ ទឹកស៊ីអុីវ២០យួរ ទឹកត្រី២០យួរ ប្រគល់ជូន ដល់រដ្ឋបាលខេត្តកណ្តាល សំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសទទួលជំនួយជាអង្ករ ២តោននោះដែរ លោក គង់ សោភណ្ឌ អភិបាលខេត្ត បានសម្តែងនៅទឹកចិត្តកោតសរសើរចំពោះក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានចូលរួមសហការជាមួយ អាជ្ញាធរលើការងារសង្គមផ្តល់ជំនួយជាអង្ករនេះមក រដ្ឋបាលខេត្តចាត់ចែងជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងគ្រោះទឹកជំនន់នេះ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកណ្តាល បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានផ្ដល់ជូនអង្ករចំនួន ២តោន ដើម្បីទុកបម្រុងសម្រាប់ជួយដល់ ពលរដ្ឋរងគ្រោះផ្សេងៗ ដែលកើតឡើង ជាយថាហេតុនៅមូលដ្ឋាន ខេត្តកណ្តាល៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner