ខេត្តព្រៃវែង ស្ថិតនៅកំពូលតារាង បាល់ទាត់លីគ២កម្ពុជា សប្តាហ៍ទី៣ ចំណែកក្រុមនារីខេត្តកំពង់ស្ពឺស្ថិតនៅកំពូលតារាង ជម្រើសជើងឯកបាល់ទាត់នារី សប្តាហ៍ទី៤ ឆ្នាំ២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមបាល់ទាត់ខេត្តព្រៃវែង ស្ថិតនៅកំពូលតារាងបណ្តោះអាសន្នក្រោយយកឈ្នះ ខេត្តស្វាយ​រៀង ៦ ទល់នឹង០ ក្នុងសប្តាហ៍ទី៣ នៃការប្រកួតបាល់ទាត់លីគ២កម្ពុជា ថ្ងៃទី១៧ ខែតុលា ។​​ ខណៈ៤ប្រកួតផ្សេងទៀត ក្រុម​សៀមរាប អេហ្វស៊ី ចាញ់កោះកុង អេហ្វស៊ី ១ទល់នឹង២ , ក្រុមបាល់ទាត់ឬទ្ធីសែន ចាញ់ក្រុម Tiffy Army ២ទល់នឹង៨ , ក្រុមភ្នំពេញក្រោន U-21 យកឈ្នះខេត្តកំពង់ស្ពឺ ៤ទល់នឹង១​ , ISI ដង្កោ​សែន​ជ័យ ចាញ់ ខេត្តត្បូងឃ្មុំ ០ទល់នឹង២ ។

ចំណែក​ការ​ប្រកួតបាល់ទាត់នារីថ្ងៃទី១៨ ក្នុងសប្តាហ៍ទី៤ ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ បន្តឈរ​កំពូល​តារាង ដោយយកឈ្នះក្រុមនារីខេត្តកំពង់ធំ ១៦ទល់នឹង០ , បឹងកេត ស្មើ១ទល់នឹង១ ជាមួយកំពង់ឆ្នាំង , បាត់ដំបង ស្មើ២ទល់នឹង២ ជាមួយសៀមរាប , ខេត្តកណ្តាល ចាញ់ព្រះខ័ណ្ឌរាជស្វាយរៀង ០ទល់នឹង៧ , ភ្នំពេញក្រោន យកឈ្នះសមាគមន៍កីឡាបាល់ទាត់ ខ.ភ.ម ១០ទល់នឹង០ ។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ធ្វើការផ្សាយផ្ទាល់រួមជាមួយ Page Apsara TV News ,  Page Apsara Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ផងដែរ ដោយការប្រកួតបាល់ទាត់លីគ២កម្ពុជាល់នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចំណែក​ការ​ប្រកួត​ជម្រើស​ជើងឯកបាល់ទាត់នារី នឹងធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ១៥:០០ នាទីរសៀលតទៅ សូមកុំភ្លេចរង់ចាំតាមដានការប្រកួត ទាំងអស់គ្នា គាំទ្រកីឡាជាតិ ដើម្បីដំណើរ​ឆ្ពោះ​ទៅ ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងអស់គ្នា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner